​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​ ​ទី​ផ្សារ​ហិរញ្ញវត្ថុ​កម្ពុជា​ ​ទទួល​បាន​នូវ​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​វិនិ​យោគិន​ទាំង​ក្នុងស្រុក​ ​និង​ក្រៅ​ស្រុក​។​ ​ស្រប​ពេល​ដែល​ចំនួន​នៃ​ក្រុមហ៊ុន​បោះផ្សាយ​មូលបត្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​កើន​ឡើង​ជាលំដាប់​ ​ទី​ផ្សារ​មួយទៀត​គឺ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ ​ក៏​ទទួល​បាន​សន្ទុះ​នៃ​ការលូតលាស់​គួរ​ឱ្យ​កត់​សម្គាល់​។​ ​កន្លងមក​ ​មាន​វិនិ​យោគិន​ជាច្រើន​ ​ចង់​ស្វែងយល់​ឱ្យ​កាន់តែ​ច្បាស់​អំពី​ភាព​ដូចគ្នា​ ​និង​ខុសគ្នា​រវាង​ការ​ជួញ​ដូរ​នៃ​ផលិតផល​វិនិយោគ​ទាំងពីរ​នេះ​។​ ​ដូច្នេះ​ ​Business​ ​Cam​bo​d​i​a​ ​បាន​ធ្វើ​កិច្ច​សម្ភាសន៍​ជាមួយ​លោក​ ​Hawk​ C​hen​g​ដែល​ជា​ប្រធាន​ទីប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ (​Golden​ ​F​X ​Link​ ​Capital​)​និង​មាន​បទពិសោធន៍​ជិត​ 30​ឆ្នាំ​ក្នុង​វិ​ស័យ​ហិរញ្ញវត្ថុ​នៅ​តំបន់​ផ្សេងៗ​នៃ​ពិភពលោក​ ​រួម​ទាំង​ចក្រភពអង់គ្លេស​ ​ប្រទេស​ថៃ​ ​ទីក្រុង​ហុងកុង​ ​និង​ប្រទេស​កម្ពុជា​ ​ដើម្បី​ផ្ដល់​ចំណេះ​ដឹង​ដល់​ប្រិយ​មិត្ត​អ្នកអាន​ ​ជាពិសេស​វិនិ​យោគិន​។​ 

​លោក​ ​Hawk​ ​បាន​ធ្វើការ​បកស្រាយ​ថា​៖​«​ជាក់ស្តែង​ ​ភាគ​ហ៊ុន​និង​ឧបករណ៍​និស្សន្ទ​សុទ្ធសឹងតែ​ជា​ផលិតផល​ជួញ​ដូរ​ដែល​មានការ​ទទួលស្គាល់​ ​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ក៏បាន​ផ្តល់​អាជ្ញា​ប​ណ្ណឱ្យ​ដំណើរការ​ការ​ជួញ​ដូរ​ផលិតផល​ទាំងនេះ​ផង​ដែរ​។​ ​ចំពោះ​ការ​ទិញ​លក់​ ​គឺ​ត្រូវធ្វើ​ឡើង​តាមរយៈ​ក្រុមហ៊ុន​ជើងសា​។​»​

​ចំពោះ​ភាព​ខុសគ្នា​វិញ​ ​អ្នកជំនាញ​ក្នុង​វិ​ស័យ​ហិរញ្ញវត្ថុ​រូប​នេះ​ ​បាន​ពន្យល់​ថា​៖​«​ ​ទី​ផ្សារ​ភាគ​ហ៊ុន​ ​មានដំណើរ​ការ​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្នុងមួយថ្ងៃ​ ​ឯ​ទី​ផ្សា​ឧបករណ៍​និស្សន្ទ​វិញ​គឺ​មានដំណើរ​ការ​ពេញ​24​ម៉ោង​ក្នុងមួយថ្ងៃ​។​ ​ចំ​នុ​ច​មួយទៀត​ដែល​ខុសគ្នា​ពី​ទី​ផ្សារ​ភាគ​ហ៊ុន​នោះ​គឺ​ ​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​អាច​ឱ្យវិនិ​យោគិន​ចូល​ផ្សារ​ធ្វើការ​លក់​មុន​ការ​ទិញ​ ​ជាមួយនឹង​ការ​ប្រើ​ដើមទុន​តិច​ជាង​ផង​ដែរ​។​»​

​លោក​ ​Hawk​បាន​បន្ត​ថា​៖​ ​«​ទី​ផ្សារ​ភាគ​ហ៊ុន​មាន​ទំហំ​ជួញ​ដូរ​តូច​ ​ហើយ​ងាយ​នឹង​ទទួលរង​នូវ​ផល​ប៉ះពាល់​ពី​ជន​ដែល​ឆ្លៀតឱកាស​ ​ចំណែក​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​ជាទី​ផ្សារ​​​ដែល​មាន​ទំហំ​ជួញ​ដូរ​ធំបំផុត​នៅ​ទូទាំង​ពិភពលោក​ ​ដែល​វិនិ​យោគិន​អាច​ធ្វើការវិភាគ​បាន​តាមរយៈ​ព័ត៌មាន​នយោបាយ​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ម៉ា​ក្រូ​សេដ្ឋកិច្ច​ ​និង​ការ​វិភាគ​បច្ចេកទេស​។​»​

​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ ​បាន​ពង្រីក​ខ្លួន​យ៉ាង​ឆាប់រហ័ស​នៅ​ទី​ផ្សារ​កម្ពុជា​ ​ដែល​ជា​កាតាលីករ​ដ៏​ចម្បង​មួយ​ក្នុង​ការ​អភិវឌ្ឍ​ន៏​វិ​ស័យ​ហិរញ្ញវត្ថុ​។​ ​ក្រុមហ៊ុន​ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ ​គឺជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​ឈាន​មុខ​គេ​មួយ​ទាំង​ការ​ផ្តល់​សេវាកម្ម​ប្រឹក្សា​យោបល់​ក្នុង​ការ​ជួញ​ដូរ​ ​និង​ការ​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ដល់​សាធារណៈ​ជន​ផង​ដែរ​។​