Company-News.jpg
  1.  »  COMPANY NEWS
  2.  »  ANALYSIS
  3.  »  ANALYSIS DETAIL

​ការ​រំពឹង​ទុក​តម្លៃ​ហា​ឆេង​មាស​សម្រាប់​ស​ប្ដាហ៍​ក្រោយ​

on 2021-10-17
Picture

View Profile of Ann Rothchanborey

​តម្លៃ​ហាង​ឆេង​មាស​បាន​ធ្លាក់ចុះ​ជាបន្តបន្ទាប់​រហូតដល់​30$​ជាង​បន្ទាប់ពី​ការ​ចេញ​ផ្សារ​អំពី​ទិន្នន័យ​លក់ទំនិញ​លក់រាយ​នៅ​ខាង​សហរដ្ឋអាមេរិក​។

​យោង​តាម​ទិន្នន័យ​សេដ្ឋកិច្ច​ដែល​ចេញផ្សាយ​ពី​ខាង​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃសុក្រ​ស​ប្ដាហ៍​មុន​ទាក់ទង​ទៅ​និង​ការ​កើន​ឡើង​ ​ពី​ការ​លក់ទំនិញ​លក់រាយ​នៅ​សហរដ្ឋអាមេរិក​បាន​បង្ហាញ​អំពី​ភាព​ល្អ​ប្រសើរ​នៃ​សេដ្ឋកិច្ច​ ​នៅ​ក្នុង​សហរដ្ឋអាមេរិក​។

នេះ​បើ​យោង​តាម​ទិន្នន័យ​សេដ្ឋកិច្ច​ដែល​ចេញផ្សាយ​តាមរយៈ​គេហទំព័រ​ ​Fore​x ​Factory​ ​បាន​បង្ហាញ​អំពី​ភាព​ល្អ​ប្រសើរ​នៃ​ទិន្នន័យ​សេដ្ឋកិច្ច​នៅ​ខាង​សហរដ្ឋអាមេរិក​គឺ​ ​ការ​លក់ទំនិញ​លក់រាយ​ត្រូវ​បាន​មានការ​កើន​ឡើង​ ​វាស​បញ្ជាក់​ឲ្យ​ឃើញ​អំពី​រូបភាព​ពិត​នៃ​ប្រជាជន​សហរដ្ឋអាមេរិក​ ​ដែរ​កំពុង​មានការ​កើន​ឡើង​ផ្នែក​សេដ្ឋកិច្ច​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​ ​ម្យ៉ាង​វិញទៀត​បើ​យើង​សម្លឹង​មើលទៅ​លើ​ទិន្នន័យ​នៃ​ការ​ទទួល​បាន​នៃ​ការ​ចាក់​វ៉ា​ក់​សាំ​ដើម្បី​ការ​ពា​អំពី​ជម្ងឺ​កូ​វី​ដ​ 19 ​គឺ​ហាក់​មាន​ភាព​ល្អ​ប្រសើរ​កាន់តែ​ខ្លាំង​ឡើងៗ​។​

ទំនោរ​នៃ​តម្លៃ​ហាង​ឆេង​មាស​បច្ចុប្បន្ន​គឺ​ស្តិ​ត​ក្នុង​ទំនោរ​ធ្លាក់ចុះ​ ​ក្នុង​ការ​សម្លឹង​មើល​ឆាត​ក្នុងរយៈពេល​មួយថ្ងៃ​ ​និង​មួយ​ស​ប្ដាហ៍

បងប្អូន​អាច​ធ្វើការ​លក់​នូវ​តម្លៃ​ហាង​ឆេង​មាស​នៅ​ 1784

កំណត់​ការ​កាត់​ខាត​ 1805
​កំណត់​ការ​កាត់​ចំ​នេ​ញ​ 1754

វិភាគ​ដោយ​លោក​ ​អាន​ ​រត្ន័ច័ន្ទ​បូរី​ ​ជា​ទីប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ​

កំណត់ចំណាំ​៖​
​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ ​ឯ​.​ក​. ​បាន​ខិតខំ​ប្រឹងប្រែង​ធានា​ភាព​សុ​ក្រិត្យ​និង​ពេញលេញ​នៃ​របាយការណ៍​ស្រាវជ្រាវ​នេះ​។​ ​ទោះជាយ៉ាងណាក៏ដោយ​ ​ដោយហេតុថា​ទី​ផ្សារ​អាច​មាន​ការផ្លាស់ប្ដូរ​គ្រប់ពេល​វេលា​ ​ក្រុមហ៊ុន​និង​ក្រុមហ៊ុន​បុត្រ​ស​ម្ព័ន្ធ​របស់យើង​មិន​ធានា​នូវ​ភាព​ពេញលេញ​និង​ភាព​សុ​ក្រិត្យ​ឡើយ​។​ព័ត៌មាន​នេះ​គឺ​សម្រាប់​តែ​ជា​ឯកសារ​យោង​តែប៉ុណ្ណោះ​។​ ​គ្មាន​បុគ្គល​ណា​ម្នាក់​អាច​​​យក​ព័ត៌មាន​ស្តីពី​ការ​ជួញ​ដូរ​រូបិយ​ប​ណ្ណ​បរទេស​ ​លោហៈ​ធាតុ​មាន​តម្លៃ​ ​និង​ផលិតផល​ហិរញ្ញវត្ថុ​ទាំងនេះ​ក្នុងនាម​ជា​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ ​ឯ​.​ក​. ​ដើម្បី​ផ្តល់​ជា​តម្លៃ​ទី​ផ្សារ​ ​ការ​ ​ផ្តល់​យោបល់​ ​ការស្ទង់មតិ​ ​និង​ការ​ទាក់ទាញ​វិនិយោគ​ឡើយ​។​ ​អតិថិជន​ត្រូវ​យល់​ដឹង​អំពី​ហា​និ​ភ័យ​ដែល​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​ ​ភាព​ប្រែប្រួល​នៃ​ទី​ផ្សារ​វិនិយោគ​ ​និង​ហា​និ​ភ័យ​នៃ​ការ​បាត់បង់​អាច​មាន​ទំហំ​ធំ​។​ ​អតិថិជន​ត្រូវ​ពិចារណា​ដោយ​ប្រុងប្រយ័ត្ន​ទៅលើ​ស្ថានភាព​ហិរញ្ញវត្ថុ​ ​និង​គោលបំណង​វិនិយោគ​ដើម្បី​សម្រេច​ទិសដៅ​វិនិយោគ​ ​និង​ជ្រើសរើស​ប្រភេទ​ផលិតផល​វិនិយោគ​ដែល​សមស្រប​បំផុត​សម្រាប់​ការយល់​ដឹង​របស់​ខ្លួន​។