Company-News.jpg
  1.  »  COMPANY NEWS
  2.  »  ANALYSIS
  3.  »  ANALYSIS DETAIL

​តម្លៃ​មាស​មានសន្ទុះ​កើន​ឡើង​ខ្ពស់​ខ​ណះ​ដែល​អាមេរិក​ព្រួយបារម្ភ​ពី​ហា​និ​ភ័យ​អតិផរណា​

on 2021-10-14
Picture

View Profile of Teang Riya

តម្លៃ​មាស​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ក្នុង​ម៉ោង​ជួញ​ដូរ​អាមេរិក​ស្រប​ពេល​ដែល​ទិន្នន័យ​ពត៌មាន​របស់​អាមេរិក​បាន​ចេញផ្សាយ​កាលពី​ម៉ោង​ ​៧​:​៣​០​ ​នាទី​យប់មិញ​ ​។​ ​វា​បាន​ធ្លាក់ចុះ​ពី​តម្លៃ​ ​១​៧​៧​៧​ ដុល្លា​ក្នុង​មួយ​អោន​ ​រហូតដល់​តម្លៃ​ ​១​៧​៥​៧​ ដុល្លា​ក្នុង​មួយ​អោន​ ​ប៉ុន្តែ​វា​បាន​បក​ឡើង​មក​តម្លៃ​ខាងលើ​វិញ​រហូតដល់​តម្លៃ​ ​១​៧​៩​៦​ ​។​ ​ភាព​ទន់ខ្សោយ​ជាថ្មី​របស់​លុយ​ដុល្លា​អាមេរិក​ ​និង​ ​ការ​ធ្លាក់ចុះ​ទិន្នផល​ប័ណ្ណ​រតនាគារ​អាមេរិក​ហាក់ដូចជា​កំពុង​ជួយ​អោយ​តម្លៃ​មាស​ ​មានការ​ឡើងថ្លៃ​ខ្ពស់​ ​។​

ការិយាល័យ​ស្ថិតិ​ការងារ​អាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃពុធ​ម្សិលមិញ​ថា​សន្ទស្សន៍​ថ្លៃ​ទំនិញ​ប្រើប្រាស់​ស្នូល​(C​P​I​)​នៅតែ​មិន​ផ្លាស់ប្តូរ​ ​៤​% ​ជា​រៀងរាល់​ឆ្នាំ​ខណៈ​ដែល​សន្ទស្សន៍​ C​P​I​ ​បាន​កើន​ឡើង​ខ្ពស់​ដល់​ ​៥​,​៤​% ​ពី​ ​៥​,​៣​% ​ក្នុង​ខែ​សីហា​។​

​លោកស្រី​ ​M​i​c​hell​e​ ​Bowman​ ​ជា​ទេសាភិបាល​នៃ​ធនាគារ​កណ្តាល​អាមេរិក​កាលពី​ថ្ងៃពុធ​បាន​និយាយ​ថា​លោកស្រី​នឹង​មាន​ភាព​ព្រួយបារម្ភ​ខ្លាំង​ជាមួយ​ ​ការ​ចាប់ផ្តើម​ដក​ការ​គាំទ្រ​ផ្នែក​សេដ្ឋកិច្ច​ក្នុង​គ្រា​មានវិបត្តិ​របស់​ធនាគារ​កណ្តាល​អាមេរិក​នៅ​ខែ​ក្រោយនេះ​ ​ប៉ុន្តែ​លោកស្រី​ក្តី​បារម្ភ​អំពី​អរិ​ផ​រណា​ ​និង​ ​ការ​ទិញ​ ​ទ្រព្យ​សកម្ម​ ​។​ ​លោកស្រី​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ ​គាត់​មើលឃើញ​ការ​រីក​ចម្រើន​លើ​ការងារ​ ​ប៉ុន្តែ​មិនទាន់​វិលត្រឡប់​ទៅ​រក​ក​ម្រិ​ត​ការងារ​មុន​ពេល​មាន​ ​ជម្ងឺរាតត្បាត​នេះ​នៅឡើយ​ទេ​បើ​ទោះបីជា​អាជីវកម្ម​បាន​ផ្តល់​ប្រាក់ឈ្នួល​ខ្ពស់​ ​និង​ការ​ផ្តល់​ប្រាក់​រង្វាន់​ក៏ដោយ​ ​ពួកគេ​កំពុង​មាន​បញ្ហា​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក​ ​។​

ការ​ពី​ខែ​ធ្នូ​ឆ្នាំមុន​ ​ជនជាតិ​អាមេរិក​រាប់​លាន​នាក់​នៅតែ​មិន​អាច​ស្វែងរក​ការងារ​បាន​ ​ហើយ​ធ​នាគា​កណ្តាល​អាមេរិក​បាន​សន្យា​ថា​នឹង​បន្ត​ការ​ទិញ​មូលបត្រ​ ​បំណុល​ចំនួន​ ​១​២​០​ ​ពាន់​លាន​ដុល្លារ​ជា​រៀងរាល់​ខែ​រហូតដល់​សេដ្ឋកិច្ច​មានការ​រីក​ចម្រើន​បន្ថែម​ទៀត​ដែល​អាច​ឆ្ពោះទៅ​រក​ការងារ​ពេញលេញ​ ​និង​ ​គោល​ ​ដៅ​អតិផរណា​ ​២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាមេរិក​ ​។​

​អ្នកបង្កើត​គោល​នយោបាយ​របស់​ធនាគារ​កណ្តាល​អាមេរិក​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​អំពី​ហា​និ​ភ័យ​អតិផរណា​ ​ហើយ​ពួកគេ​កំពុង​រួមគ្នា​ជុំវិញ​ផែនការ​ ​ដើម្បី​ចាប់ផ្តើម​ដក​ការ​គាំទ្រ​ដល់​សេដ្ឋកិច្ច​មុន​បំណាច់​ឆ្នាំនេះ​ ​។​ ​ដូច្នេះ​ហើយ​ទើប​ធ្វើ​អោយ​តម្លៃ​រូបិយ​ប​ណ្ណ​ដុល្លារ​មានការ​ធ្លាក់ចុះ​ ​អ្នក​វិនិយោគ​ភាគច្រើន​ក៏មាន​ ​ការ​ព្រួយបារម្ភ​ទើប​ធ្វើ​អោយ​តម្រូវ​ការ​មា​សមានការ​ឡើងថ្លៃ​ខ្ពស់​ខ្លាំង​កាលពីយប់មិញ​ ​វា​បាន​ឡើង​ដល់ក​ម្រិ​ត​ខ្ពស់​ដែល​ជា​ក​ម្រិ​ត​ខ្ពស់​បំផុត​ប្រចាំ​ស​ប្តាហ៍​ចាប់តាំង​ ​ពី​ថ្ងៃ​ទី​១​៣​ ​ខែកញ្ញា​ ​។​

តាម​ការ​វិភាគ​ប​ចេ្ច​ក​ទេស​តម្លៃ​មាស​ស្ថិតនៅ​ក្នុង​ទំនោរ​កើន​ឡើង​បន្ថែម​ទៀត​បើ​យោង​តាម​គំនូស​តាង​រយះ​ពេល​ ​៤​ ​ម៉ោង​ ​។​ ​តម្លៃ​នេះ​បាន​កើន​ឡើង​លើស​ពី​ ​មធ្យម​ភាគ​ដែល​កំពុង​ផ្លាស់ប្តូរ​ទាំងអស់​ ​ខណៈ​ដែល​សូចនា​ករ​ប​ចេ្ច​ក​ទេស​មើលឃើញ​ថា​នៅតែ​រក្សា​ទិសដៅ​កើន​ឡើង​បើ​ទោះបី​វា​បាន​ឡើងថ្លៃ​ខ្ពស់​ហើយក៏​ ​ដោយ​ ​។​ ​ក​ម្រិ​ត​ខ្ពស់​ដែល​មាស​អាច​ឡើង​បន្ថែម​ទៀត​នោះ​គឺ​ ​១​៨​០​៨​ ​ដែល​ជា​ក​ម្រិ​ត​ខ្ពស់​ចាប់ពី​ថ្ងៃ​ទី​ ​១​៤​ ​ខែកញ្ញា​ ​។​ 

​ដូច្នេះ​វិនិ​យោគិន​អាច​លក់​ ​១​៧​៨​៩​ ​តំបន់​យក​ប្រាក់ចំណេញ​ ​១​៧​៨​១​ ​កំណត់​ក​ម្រិ​ត​ហា​និ​ភ័យ​នៅ​តម្លៃ​ ​១​៧​៩​៥​ ​។​ ​មួយវិញទៀត​ វិនិ​យោគិន​អាច​ទិញ​មាស​ត្រង់​តម្លៃ​ ​១​៧​៨​១​ ​កំណត់​ក​ម្រិ​ត​ហា​និ​ភ័យ​នៅ​តម្លៃ​ ​១​៧​៧​៤​ ​និង​ ​តំបន់​យក​ប្រាក់ចំណេញ​ ​១​៧​៩​២​ ​។​

 

 

វិភាគ​ ​ដោយ​ ​៖​កញ្ញា​ ​ទៀង​ ​រី​យ៉ា​ ​អ្នកវិភាគ​ឯករាជ្យ​

​កំណត់ចំណាំ​៖​
​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ ​ឯ​.​ក​. ​បាន​ខិតខំ​ប្រឹងប្រែង​ធានា​ភាព​សុ​ក្រិត្យ​និង​ពេញលេញ​នៃ​របាយការណ៍​ស្រាវជ្រាវ​នេះ​។​ ​ទោះជាយ៉ាងណាក៏ដោយ​ ​ដោយហេតុថា​ទី​ផ្សារ​អាច​មាន​ការផ្លាស់ប្ដូរ​គ្រប់ពេល​វេលា​ ​ក្រុមហ៊ុន​និង​ក្រុមហ៊ុន​បុត្រ​ស​ម្ព័ន្ធ​របស់យើង​មិន​ធានា​នូវ​ភាព​ពេញលេញ​និង​ភាព​សុ​ក្រិត្យ​ឡើយ​។​ព័ត៌មាន​នេះ​គឺ​សម្រាប់​តែ​ជា​ឯកសារ​យោង​តែប៉ុណ្ណោះ​។​ ​គ្មាន​បុគ្គល​ណា​ម្នាក់​អាច​​​យក​ព័ត៌មាន​ស្តីពី​ការ​ជួញ​ដូរ​រូបិយ​ប​ណ្ណ​បរទេស​ ​លោហៈ​ធាតុ​មាន​តម្លៃ​ ​និង​ផលិតផល​ហិរញ្ញវត្ថុ​ទាំងនេះ​ក្នុងនាម​ជា​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ ​ឯ​.​ក​. ​ដើម្បី​ផ្តល់​ជា​តម្លៃ​ទី​ផ្សារ​ ​ការ​ ​ផ្តល់​យោបល់​ ​ការស្ទង់មតិ​ ​និង​ការ​ទាក់ទាញ​វិនិយោគ​ឡើយ​។​ ​អតិថិជន​ត្រូវ​យល់​ដឹង​អំពី​ហា​និ​ភ័យ​ដែល​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​ ​ភាព​ប្រែប្រួល​នៃ​ទី​ផ្សារ​វិនិយោគ​ ​និង​ហា​និ​ភ័យ​នៃ​ការ​បាត់បង់​អាច​មាន​ទំហំ​ធំ​។​ ​អតិថិជន​ត្រូវ​ពិចារណា​ដោយ​ប្រុងប្រយ័ត្ន​ទៅលើ​ស្ថានភាព​ហិរញ្ញវត្ថុ​ ​និង​គោលបំណង​វិនិយោគ​ដើម្បី​សម្រេច​ទិសដៅ​វិនិយោគ​ ​និង​ជ្រើសរើស​ប្រភេទ​ផលិតផល​វិនិយោគ​ដែល​សមស្រប​បំផុត​សម្រាប់​ការយល់​ដឹង​របស់​ខ្លួន​។